ប្រការនាំអោយខូចសឡាត

ប្រការដែលនាំអោយខូចសឡាត

20221220-104155

ប្រការដែលនាំអោយខូចសឡាតគឺជាប្រការទាំងឡាយណាដែលធ្វើវានៅពេលកំពុងសឡាតគឺវានាំអោយខូចសឡាត។


1-ការបោះបង់ប្រការរ៉ូកុនដោយចេតនា
2-ការបោះបង់លក្ខខណ្ឌនៃសឡាត
3-ការសើចឬសើច មិនមានមានសម្លេង
4-ការនិយាយស្តី
5-ការចេញខ្យល់ ដើរខ្យល់
6-ការផឹកឬការបរិភោគ
7-ការមានចលនាឬកាយវិការច្រើន
8-ការបើកបង្ហាញអាវរ៉ាត់
9-ការបែរចេញពីទិសគីបឡាត់

1-ការបោះបង់ប្រការរ៉ូកុនដោយចេតនា

អ៊ូឡាម៉ា-ត្រូវបានឯកភាពជាឯកច្ឆ័ន្ទថាអ្នកណាដែលធ្វេសប្រហែសលើប្រការរ៉ូកុននៃការអធិស្ឋាន/សឡាត,ដោយចេតនា ការអធិស្ឋានរបស់គាត់គឺមិនត្រឹមត្រូវទេ។ប៉ុន្តែបើប្រតប្រតិបត្តិសឡាតបានរំលងបោះបង់វាដោយការភ្លេចភ្លាំង ឬមិនដឹងខ្លួននោះ ត្រូវធ្វើជាបន្ទាន់បើអាចកែបាន។ហើយប្រសិនបើមិនអាចជួសជុលបានទេនោះការអធិស្ឋានរបស់គាត់ទាំងអស់ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវយោងទៅតាម-ម៉ាស្ហាប់_ហាណាហ្វី,ហើយគាត់ត្រូវតែធ្វើម្តងទៀត។អ៊ូឡាម៉ា-បានឯកភាពគ្នាជាឯកច្ឆន្ទថាវាមិននាំឱ្យខូចសឡាតទាំងស្រុងនោះទេ,គឺវាខូចតែរ៉ូកុនដែលគេបានបោះបង់វាប៉ុណ្ណោះ,ប្រសិនបើរ៉ូកុនដែលគេបោះបង់/រំលងនោះក្រៅពីការនៀតនិងតឹកពៀរ៉តុលអៀសរ៉ម,ប៉ុន្តែបើរ៉ូកនដែលគេបោះបង់/រំលងនោះគឺជាការនៀតឬតឹកពៀរ៉តុលអៀសរ៉ម,នោះសឡាតរបស់គេត្រូវបានខូចទាំងស្រុងហើយ។ប្រសិនបើអ្នកសឡាតបានបោះបង់/រំលងប្រការរ៉ូកនវ៉ាជីប,ដោយចេតនាពិតណាស់ការសឡាតរបស់គេគឺត្រូវបានខូច។សិនបើអ្នកសឡាតបានបោះបង់/រំលងប្រការរ៉ូកនវ៉ាជីប,ដោយសារតែការភ្លេចភ្លាំង,ហើយគេនឹកឃើញវិញភ្លាមបន្ទាប់ពីនោះបន្តិចគឺគេត្រូវបំពេញវាវិញបន្ទាប់សឡាតបន្តរហូតរួចរាល់បន្ទាប់មកទៀតត្រូវស៊ូជូតស្ហះវីហើយអោយសាឡាម។ប៉ុន្តែប្រសិនបើគេនឹកឃើញវិញក្រោយពីគេបានបន្តសឡាតរហូតដល់ប្រការរ៉ូកុនបន្ទាប់ទៀតនោះគឺគេមិនចាំបាច់ត្រូវសឡាតបំពេញវាវិញទេ,គឺគេគ្រាន់តែត្រូវស៊ូជូតស្ហះវីបន្ទាប់មកទៀតអោយសាឡាត,ហើយការសឡាតរបស់គេមិនខូចនោះទេ។

2-ការបោះបង់លក្ខខណ្ឌនៃសឡាត

ស្ហារ៉ាត់លក្ខខណ្ឌដើម្បីសឡាតបានត្រមត្រូវគឺជាប្រការទាំងឡាយណាដែលចាំបាច់មានវាដើម្បីសឡាតបានត្រឹមត្រូវ,ប៉ុន្តែវាមិនមែនជាផ្នែកនៃកិច្ចការនៃការអធិស្ឋានខ្លួនឯងនោះទេ។ដូចជាការយកទឹកវូទុ,បិតបាំងអាវរ៉ាត់,តំរង់ទិសគីបឡាត គឺការសឡាតមិនត្រឹមត្រូវទេដោយអ៊ូឡាម៉ាកបានឯកភាពគ្នា,លុះត្រាតែវាបំពេញលក្ខខណ្ឌទាំងអស់ហើយប្រសិនបើលក្ខខណ្ឌណាមួយសម្រាប់សុពលភាពរបស់វាត្រូវបានខកខាន៖ការសម្អាតខ្លួនប្រាណ,ការបិតបាំងអាវរ៉ាត់គឺការសឡាតនោះត្រូវខូចហើយ។ដូចគ្នានេះដែរប្រសិនបើណាជីសបានកើតឡើងចំពោះការអធិស្ឋាន/សឡាតបន្ទាប់ពីចូលរួចអ្វីមួយដែលបំពានលើលក្ខខណ្ឌរបស់វាហើយប្រសិនបើណាជីសខ្លះធ្លាក់លើសម្លៀកបំពាក់របស់មនុស្សនៅពេលគាត់កំពុងអធិស្ឋាន/សឡាតឬគាត់ចងចាំ/នឹកឃើញខណៈពេលដែលគាត់កំពុងអធិស្ឋានថាគាត់មិនស្ថិតក្នុងស្ថានមិនជ្រះស្អាត។

3-ការសើចមិនមានមានសម្លេង

អ៊ូឡាម៉ាកបានយល់ស្របលើការសើចក្អាកក្អាយចំពោះអ្នកកំពុងប្រតិបត្តិសឡាតគឺនាំអោយខូចសឡាតទោះបីសើចច្រើនឬតិច។ ប៉ុន្តែសម្រាប់ការគ្រាន់តែញញឹមគឺវាមិននាំអោយខូចសឡាតនោះទេ។ការសើចដោយមិនអាចទ្រាំបាន(ដោយសារលឺឬឃើញអ្វីមួយ)ហើយមិនអាចគ្រប់គ្រងខ្លួនឯងចំពោះការសើចនោះគឺមិននាំអោយខូចសឡាតប្រសិនបើតិចតួចហើយបើសើចច្រើន/យូរគឺនាំអោយខូចសឡាត។

4-ការនិយាយស្តី

អ៊ូឡាម៉ាកហ្វីកោះ-បានយល់ស្របថា:ការអធិស្ឋាន/ការសឡាតគឺមិនមានសុពលភាព/នាំអោយខូច,ដោយពាក្យសម្ដី/ការនិយាយស្តី។

عن معاوية بن الحكم رَضِيَ اللَّه عَنْهُ، قال: قال رسول الله صلَّى اللَّهُ عَلَيْهِ وَسَلَّمَ: إنَّ هذِه الصَّلَاةَ لا يَصْلُحُ فِيهَا شيءٌ مِن كَلَامِ النَّاسِ، إنَّما هو التَّسْبِيحُ والتَّكْبِيرُ وقِرَاءَةُ القُرْآن، رواه مسلم

មានន័យថា:អំពីមូអាវីយ៉ះពិនហាកឹម-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-និយាយថា:រ៉ស៊ូលុលឡោះ-មាប្រសាសន៍ថា:ពិតណាស់ការសឡាតនេះមិនត្រឹមត្រូវទេកាលណានៅក្នុងវា(ពេលសឡាត)មានអ្វីមួយអំពីពាក្យសំដីមនុស្សលោក,ពិតណាស់វាគឺជាការ"តើសពីស"(ស៊ុបហាណុលឡោះ)ការតឹកពៀរ៍(អល់ឡហ៊ូអឹកពើរ៍)និងការសូត្រគម្ពីរអាល់គួរអាន។

عن زيد بن أرقم - رَضِيَ اللَّه عَنْهُ، - قال: "كُنَّا نَتَكَلَّمُ في الصَّلَاةِ يُكَلِّمُ الرَّجُلُ صَاحِبَهُ، وهو إلى جَنْبِهِ في الصَّلَاةِ حتَّى نَزَلَتْ {وَقُومُوا لِلَّهِ قَانِتِينَ} فَأُمِرْنَا بالسُّكُوتِ، ونُهِينَا عَنِ الكَلَامِ"،


មានន័យថា:អំពីហ្សេតពិនអើរ៍កំ-រ៉ទីយ៉ល់ឡហ៊ូអានហ៊ូ-បាននិយថា:ពួកយើងបាននិយាយគ្នានៅពេលពួកយើងកំពុងសឡាត,បុរសម្នាក់បានកំពុងនិយាយជាមួយមិត្តរបស់គេដែលនៅក្បែរគេពេលសឡាត,រហូតត្រូវបានបញ្ចុះ "{{وَقُومُوا لِلَّهِ قَانِتِينَ}}"ហើយពួកយើងត្រូវគេប្រើអោយនៅស្ងៀម ស្ងាត់,និងបានហាមឃាត់ពួកយើងអំពីការនិយាយស្តី។ *ហេតុនេះហើយអ៊ូឡាម៉ា-បានយល់ស្របថា:ការនិយាយស្តីគឹជាប្រការនាំអោយខូចសឡាតទោះបីជាវាមានលក្ខណៈ/ទំរង់តែពីរអក្សរឬច្រើន។ព្រោះនៅក្នុងភាសាអារ៉ាប់មានពាក្យជាដែលខ្លីបំផុតមានទំរង់ត្រឹមតែពីរអក្សរដូចជា:(أَبٌ,أخ)។ទោះបីជាអ៊ូឡាម៉ាកហ្វីកោះ-'មានការយល់ព្រមលើអសុពលភាពនៃការអធិស្ឋានតាមរយៈការនិយាយក៏ដោយប៉ុន្តែពួកគេបានយល់ឃើញខុសគ្នានៅក្នុងករណីពីរនៃការនិយាយ:ការនិយាយស្តីដោយការភ្លេចភ្លាំង,ការនិយាយស្តីដោយចេតនា(កែតម្រូវ)។ ម៉ាស្ហាប់-ហាណាហ្វី-ហាំពើលី_:ការនិយាយស្តីនៅក្នុងពេលសឡាតគឺជាប្រការនាំអោយខូចសឡាតទោះបីជាដោយការភ្លេចភ្លាំងឬដើម្បីកែតម្រូវ។ ម៉ាស្ហាប់-ស្ហាហ្វីអុី-:ការនិយាយស្តីនៅក្នុងពេលសឡាតដោយការភ្លេចភ្លាំងឬភាពល្ងង់ខ្លៅគឺមិននាំអោយខូចសឡាតទេ។ ម៉ាស្ហាប់-ហាំពើលី_:ការនិយាយស្តីពេលកំពុងសឡាតដោយការភ្លេចភ្លាំងឬដើម្បីកែតម្រូវគឺមិននាំអោយខូចសឡាតទេ។

5-ការចេញខ្យល់ ដើរខ្យល់

ការចេញខ្យល់គឺនាំអោយខូចសឡាតព្រោះវាជាប្រការដែលនាំអោយខូចទឹកសំពះយ៉ាំង។តែប្រសិនបើគ្រាន់តែមានការមន្ទិលសង្ស័យនោះគឺមិនខូចទេ,ប៉ុន្តែត្រូវតែមានភាពច្បាស់លាស់។


عن أبي هريرة -رَضِيَ اللَّه عَنْهُ، أن النبي -صلَّى اللَّهُ عَلَيْهِ وَسَلَّمَ- قال: "إذا وجَدَ أحَدُكُمْ في بَطْنِهِ شيئًا، فأشْكَلَ عليه أخَرَجَ منه شيءٌ أمْ لا، فلا يَخْرُجَنَّ مِنَ المَسْجِدِ حتَّى يَسْمع صَوْتًا، أوْ يَجِدَ رِيحًا"، رواه المسلم


មានន័យថា:អំពីអាពីហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ពិតណាស់ណាពី-សល់លុលឡោះ-បានមានប្រសាសន៍ថា:កាលណានរណាម្នាក់ក្នុងចំណោមពួកអ្នកមានអ្វីមួយ(មិនស្រួល)នៅក្នុងពោះ,ហើយមិនដឹងថាតើមានអ្វីមួយចេញក្រៅឬអត់នោះ,ចូរគេកុំចេញពីពីម៉ាស្ជិត(ដើម្បីយកវូទុ)រហូតទាល់តែមានលឺសំលេងឬមានក្លិន។


6-ការផឹកឬការបរិភោគ

ការផឹកឬការបរិភោគដោយចេនាគឺជាប្រការដែលនាំអោយខូចសឡាយព្រោះវាជាប្រការដែលផ្ទុយពីកាយវិការក្នុងការប្រតិបត្តិសឡាត។តែសម្រាប់ការដែលផឹកឬបរិភោគដោយសារការភ្លេចភ្លាំងនោះសឡាតរបស់គេមិនខូចនោះទេ។


قَالَ ابْنُ الْمُنْذِرِ: " أَجْمَعَ أَهْلُ الْعِلْمِ عَلَى أَنَّ الْمُصَلِّيَ مَمْنُوعٌ مِنْ الْأَكْلِ وَالشُّرْبِ

អុីម៉ាំ-អុីបនូមុនហ្សៀរ៍:បណ្តាសាស្ត្រាចារ្យបានយល់ស្របទៅលើការហាមឃាត់ចំពោះការបរិភោគឬការផឹកសម្រាប់អ្នកកំពុងប្រតិបត្តិសឡាត"។ ម៉ាស្ហាប់-ហាណាហ្វី_:ការផឹកឬការបរិភោគគឺជាប្រការដែលនាំអោយខូចសឡាតទោះបីជាដោយសារការភ្លេចភ្លាំងក៏ដោយ។ ម៉ាស្ហាប់-ម៉ាលីគិ_:ការផឹកឬបរិភោគដោយចេតនាគឺនាំអោយខូចសឡាតទោះបីច្រើនឬបន្តិចបន្តួចក៏ដោយ,ប៉ុន្តែការបរិភោគអាហារដែលជាប់នៅចន្លោះធ្មេញគឺមិននាំអោយខូចសឡាតទេ។ ម៉ាស្ហាប់-ស្ហាហ្វីអុី-ហាំពើលី_::ការផឹកឬបរិភោគដោយចេតនាគឺនាំអោយខូចសឡាតទោះបីច្រើនឬបន្តិចបន្តួចក៏ដោយ,ប៉ុន្តែការផឹកឬបរិភោគដោយសារការភ្លេចភ្លាំងមិននាំអោយខូចសឡាតទេក្នុងករណីបរិភោគតិចតួច។

7-ការមានចលនាឬកាយវិការច្រើន

អ៊ូឡាម៉ាកហ្វីកោះ-បានយល់ស្របលើការមានចលនាឬកាយវិការច្រើននាំអោយខូចសឡាតទោះបីជាដោយចេតនាឬការភ្លេចភ្លាំង។ដូចជាការដើរ,ការមូរអាវ,ឬការបូតពុកចង្ការ…។ ម៉ាស្ហាប់-ស្ហាហ្វីអុី-ហាំពើលី_:ការមានកាយវិការច្រើនឬចលនាច្រើនគឺចាប់ពីចំនួន៣ជំហានឬ៣ដងឡើងតែបើមួយជំហានឬពីរមានន័យថា(តិចតួច)។ អុីបនូ-អ៊ូសៃម៉ីន-បានចែកកាយវិការឬចលនាវាជា៥÷ ទី១_:ចលនា"វ៉ាជីប"គឺការធ្វើចលនាដើម្បីរក្សាសឡាត។ដូចជានៅពេលមានណាជីសគឺត្រូវជម្រះវា។


عن أبو سعيدٍ الخُدْريُّ رَضِي اللهُ عَنْه، قال :بينَما رسولُ اللَّهِ صلَّى اللَّهُ عَلَيْهِ وَسَلَّمَ يصلِّي بأصحابِهِ إذ خلعَ نعليهِ فوضعَهُما عن يسارِهِ فلمَّا رأى ذلِكَ القومُ ألقوا نعالَهُم فلمَّا قضى رسولُ اللَّهِ صلَّى اللَّهُ عليهِ وسلَّمَ صلاتَهُ قالَ ما حملَكُم علَى إلقاءِ نعالِكُم قالوا رأيناكَ ألقيتَ نعليكَ فألقينا نعالَنا فقالَ رسولُ اللَّهِ صلَّى اللَّهُ عَلَيْهِ وَسَلَّمَ إنَّ جبريلَ صلَّى اللَّهُ عليهِ وسلَّمَ أتاني فأخبرَني أنَّ فيهِما قذرًا - أو قالَ أذًى - وقالَ إذا جاءَ أحدُكُم إلى المسجدِ فلينظُر فإن رأى في نعليهِ قذرًا أو أذًى فليمسَحهُ وليصلِّ فيهِما. أخرجه أبو داود (650) واللفظ له، وأحمد (11169) باختلاف يسير.


មានន័យថា:អំពីអាពីសាអុីត-អាល់ខុតទ្រី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បាននិយាយថា:នៅកាលដែលរ៉ស៊ូលុលសឡាតជាមួយសហាព្ហាត់,គាត់បានដោះស្បែកជើងគាត់ហើយគាតដាក់វានៅខាងឆ្វេងគាត់។ដោយឃើញដូច្នេះក្រុម(សហាព្ហាត់)បានគប់ស្បែកជើងចោល,នៅពេលដែលណាពីសឡាតរួចរាល់គាត់មានប្រសាសន៍ថា:តើអ្វីដែលនាំអោយទាំងអសើគ្នាប្រមូលស្បែកជើងបោះចោល?ពួកគេឆ្លើយថា:ខ្ញុំបានឃើញអ្នកឯងបានគប់ស្បែកជើងអ្នកឯង,ពួកយើងខ្ញុំក៏បោះចោលស្បែកជើងពួកយើង។ណាពីមានប្រសាសន៍ថា:ជីបព្រីល-បានមកជួបខ្ញុំហើយប្រាបើខ្ញុំថា:ពិតណាស់ទាំងពីរវានេះ(ស្បែកជើង)កខ្ខក់។ហើយគាត់មានប្រសាសន៍ថា:នៅពេលនរណាម្នាក់ទៅម៉ាស្ជិតចូលពិនិត្យមើលស្បែកជើងរបស់គេប្រសិនបើឃើញមានប្រការកខ្វក់ចូរជូតសម្អាតវារួចហើយសឡាតនិងវា។

ទី២_:ចលនា"មូស្តាហាប់"
គឺជាការធ្វើចលនាក្នុងសកម្មភាពស៊ូណាត់,ដូចជាការដើរទៅបំពេញជួរ"សាហ្វ"ដែលមានចន្លោះនៅខាងមុខ។ការធ្វើចលនាដើម្បីអោយឈគៀកស្មាគ្នា


عَنِ ابْنِ عَبَّاسٍ رَضِيَ اللَّهُ عنْهمَا، قالَ: قُمْتُ لَيْلَةً أُصَلِّي عن يَسَارِ النبيِّ صَلَّى اللهُ عليه وسلَّمَ فأخَذَ بيَدِي - أَوْ بعَضُدِي - حتَّى أَقَامَنِي عن يَمِينِهِ، وقالَ بيَدِهِ مِن ورَائِي. صحيح البخاري ،الرقم: 728،


មានន័យថា:អំពីអុីបនីអាប់ពើស-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា-បាននិយាយថា:នៅយប់មួយខ្ញុំបានក្រោកហើយខ្ញុំសឡាតនៅខាងឆ្វេងណាពី-គាត់បានទាញដៃខ្ញុំរហូតខ្ញុំមកឈរនៅខាងស្តាំ។គាត់និយាយថាដោយដៃរបស់គាត់ពីខាងក្រោយខ្នងគាត់។

ទី៣_:ចលនា"មូព្ហាហ៍" គឺចលនាតិចតួចព្រោះការមានតម្រូវការហើយចលនាច្រើនព្រោះភាពចាំបាច់។ ទី៣-១_:ចលនាតិចតួចព្រោះតម្រូការ:


عن أبي قَتَادَةَ الأَنْصَارِيِّ -رَضِيَ اللَّه عَنْهُ- قال أن رسول الله صلَّى اللَّهُ عَلَيْهِ وَسَلَّمَ، كان يُصَلِّي وهو حامل أُمَامَةَ بنت زينب بنت رسول الله صلَّى اللَّهُ عَلَيْهِ وَسَلَّمَ-. ولأبي العاص بن الربيع بن عبد شَمْسٍ -رضي الله عنه-: «فإذا سجد وضعها، وإذا قام حملها. البخاري 5996 ومسلم 543


មានន័យថា:អំពីអាពីកទើដះ-អាល់អាន់សរី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បាននិយាថា:ពិតណាស់រ៉ស៊ូលុលឡោះ-ពេលកំពុងសឡាតគាត់ពរ(ចៅស្រីគាត់)អ៊ូម៉ាម៉ះពិនតីហ្សៃណុបពិនតីរ៉ស៊ូលុលឡោះ,។ហើយសម្រាប់អាពីអោស្ហពិនរ៉ពៀកពិនអាប់ឌូស្ហាំស្ហ៊ី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:ពេលគាត់ស៊ូជូតគាត់(ណាពី)បានដាក់នាងចុះ,ហើយពេលគាត់ឈរគាត់បានពរនាង"។

ទី៣-២_:ចលនាច្រើនព្រោះភាពចាំបាច់:
ដូចជាការសឡាតនៅសមរភូមិកំពុងតែធ្វើសង្គ្រាម,ទោះអ្នកដែលសឡាតហើយគេដើរឬធ្វើសកម្មភាពច្រើនក្តីសឡាតរបស់គេមិនខូចទេព្រោះភាពចាំបាច់។


قال الله تعالى : (حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلاةِ الْوُسْطَى وَقُومُوا لِلَّهِ قَانِتِينَ* فَإِنْ خِفْتُمْ فَرِجَالاً أَوْ رُكْبَاناً فَإِذَا أَمِنْتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ) البقرة/238-239 ؛


ចូរពួកអ្នកថែរក្សាសឡាតទាំងប្រាំពេលជាពិសេសសឡាតអាសើរ។ហើយចូរពួកអ្នកប្រតិបតិ្ដសឡាតដោយការឱនលំទោនចំពោះអល់ឡោះ។ហើយប្រសិនបើពួកអ្នកភ័យខ្លាច(សត្រូវ)ចូរពួកអ្នក សឡាតដោយដើរឬជិះលើជំនិះ(តាមលក្ខណៈដែលអាចធ្វើបាន)។តែនៅពេលដែលពួកអ្នកមានសនិ្ដភាពចូរពួកអ្នកសឡាតនិងរំលឹកចំពោះអល់ឡោះតាមរបៀបដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វី ដែលពួកអ្នកមិនបានដឹង។ (អាល់គួរអាន) ទី៤_:ចលនា"ម៉ាក្រូស"
គឺជាចលនាដែលមិនទាក់ទងនិងកាយវិការសឡាតដូចជាកាលេងនាឡិការដៃ,ការលេងប៊ិក,ការលេងបបូរមាត់,ច្រមុះ,ពុកចង្ការ…។ ទី៥_:ចលនា"ហាំរ៉ាំ"
គឺជាការធ្វើចលនាឬសកម្មភាពច្រើនដោយមិនមានការចាំបាច់គឺនាំអោយខូចសឡាត។

8-ការបើកបង្ហាញអាវរ៉ាត់

عَنِ عبدالله بنِ عُمَرَ رَضِيَ اللَّهُ عَنْهُما عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ : " إِذَا صَلَّى أَحَدُكُمْ فَلْيَأْتَزِرْ وَلْيَرْتَدِ " أخرجه البيهقي (3395)، والديلمي في ((الفردوس)) (1236)

មានន័យថា:អំពីអាប់ឌុលឡោះពិនអ៊ូម៉ើរ៍-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា-អំពីណាពីសល់លុលឡោះ-បានមានប្រសាសន៍ថា:នៅពេលអ្នកទាំងអស់គ្នាសឡាតចូរស្លៀកសារ៉ុងនិងពាក់អាវ"(បិតបាំងអាវរ៉ាត់អោយបានសម្យរម្យ)។

*ការបើកបង្ហាញអាវរ៉ាត់ដោយចេតនានៅពេលកំពុងសឡាតគឺនាំអោយខូចសឡាត(ជំហួរ៍-អ៊ូឡាម៉ាក)។ការរបើកឃើញអាវរ៉ាត់មានបីករណី👇

ករណីទី១_:ការរបើកឃើញអាវរ៉ាត់ដោយចេតនាគឺនាំអោយខូចសឡាតទោះបីជាបន្តិចបន្តួចឬច្រើនហើយមានរយៈពេលខ្លីឬរយៈពេលយូរក៏ដោយ។

ករណីទី២_:ការរបើកឃើញអាវរ៉ាត់ដោយអចេតនាគឺមិននាំអោយខូចសឡាតទេបើវាតែបន្តិចបន្តួច។

ករណីទី៣_:ការរបើកឃើញអាវរ៉ាត់ដោយអចេតនាគឺមិននាំអោយខូចសឡាតទេបើវាតែមួយភ្លេតដោយខ្យល់ដូចជាពេលរ៉ូកុត្រូវខ្យល់បក់របើកប៉ុន្តែពេលគេងើបមកវិញត្រូវបានបិតបាំងវិញ។

ករណីទី៤_:ការរបើកឃើញអាវរ៉ាត់ដោយអចេតនាប៉ុន្តែមានរយៈពេលយូររហូតទាល់តែសឡាតរួចរាល់ដោយសារមិនបានដឹងគឺនាំអោយខូចសឡាតព្រោះការបិតបាំងអាវរ៉ាត់គឺជាស្ហារ៉ាត់មួយក្នុងចំណោមស្ហារ៉ាត់ធ្វើអោយសឡាតបានត្រឹមត្រូវ។

ម៉ាស្ហាប់-ស្ហាហ្វីអុី-ហាំពើលី_:ករណីការបើកបង្ហាញអាវរ៉ាត់ដោយអចេតនាដូចជាត្រូវខ្យល់បក់ជាដើម,ហើយស្ថិតនៅកន្លែងដែលមានការបិតបាំងនោះគឺមិននាំអោយខូចសឡាតទេ។

ម៉ាស្ហាប់-ហាណាហ្វី_:ករណីការបើកបង្ហាញអាវរ៉ាត់ហើយបណ្តាលអោយឃើញ១ភាគ៤នៃអវយវៈអាវរ៉ាត់,តែមានរយៈពេលខ្លីមិនរហូតដល់ចូលមួយរ៉ូកុនឬ៣តើសពីស"គឺមិននាំអោយខូចសឡាតទេ។

ម៉ាស្ហាប់-ម៉ាលីគី_:ការបើកអាវរ៉ាត់ទាំងអស់គឺនាំអោយខូចសឡាត។ប៉ុន្តែអាវរ៉ាត់គឺសំដៅលើការបិតបាំងពីខាងក្រៅមិនមែនពីខាងលើទេហេតុនេះហើយសម្រាប់ការរបើកអាវរ៉ាត់នៅកន្លែងដែលមានតំបូលឬរបាំងគឺមិននាំអោយខូចសឡាតទេ។

9-ការបែរចេញពីទិសគីបឡាត់

ការបែរមុខតំរង់ទិសគីបឡាតន់គឺជាលក្ខខណ្ឌនៃការអធិស្ឋានលើកលែងតែការអធិស្ឋានស៊ូណាត់ឬនៅពេលធ្វើដំណើរ។អ្នក​ណា​បែរ​ចេញ​ពី​ការតំរង់ទិសគីបឡាតក្នុង​ពេល​អធិស្ឋាន​ដោយ​គ្មាន​មូលហេតុគឺនាំអោយខូចសឡាត។ប៉ុន្តែការបែរចេញពីគិបឡាត់ដោយអចេតនាឬដោយភាពល្ងង់ខ្លៅឬដោយមានរយៈពេលខ្លីគឺមិននាំអោយខូចសឡាតទេ។

top.
Previous Post Next Post

نموذج الاتصال